ស្ទឹងត្រែងៈ ករណីអគ្គិភ័យឆេះស្ថានីយ៍ប្រេង និងហ្គាស បានបណ្តាលឲ្យរាលដាលឆេះដល់ផ្ទះអ្នកជិតខាង និងរងរបួស ០៥ នាក់ (ប្រុស០៣នាក់) កាលពីវេលាម៉ោង ៥ និង៤៥នាទីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិរាជានុកូល សង្កាត់/ក្រុងស្ទឹងត្រែង។
ម្ចាស់ស្ថានីយ៍ឈ្មោះ ប៉ោង មេងសរ ភេទប្រុស អាយុ ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ លាង ស្រីនិន អាយុ ៣២ឆ្នាំ ផ្ទះទំហំ២៥ x ៦០មសង់ពីថ្ម និងខូចខាតទ្រព្យសម្បត្តិ រថយន្ត ០៣គ្រឿង ,ម៉ូតូ ៣គ្រឿង និងឆេះ-រោងអ្នកជិតខាងខូចខាតទាំងស្រុងចំនួន ០១ខ្នង ទំហំ០៥×២០ម៉ែត្រ សង់អំពីឈើ ប្រក់សង្កសី និងជ្រុះក្បឿង ជ្រុះកញ្ចក់ និងជ្រុះម្នាងសិលា ផ្ទះមួយចំនួន។
មូលហេតុ៖ កម្មករផ្សាដែកទុយោ ធ្លាក់កម្ទេចភ្លើង ឆាបឆេះទៅលើរថយន្ត ដែលកំពុងតែបញ្ចូលហ្គាស បណ្ដាលឲ្យឆេះស៊ីទែនស្តុបហ្គាសធំចំនួន០៣ទៀត។
ករណីនេះ រថយន្តពន្លត់អគ្គិភ័យចំនួន ០៦គ្រឿង (មកពីតាមបណ្តាស្រុក០៣គ្រឿង អាកាសចរស៊ីវិលនៅខេត្ត០១គ្រឿង) ចេញអន្តរាគមន៍ បានប្រើប្រាស់ទឹកអស់ចំនួន ៦៤ឡាន ទើបរលត់
ទាំងស្រុង។
តាមសមត្ថកិច្ច បញ្ជាក់ថា៖ អគ្គិភ័យនេះ គិតជាទឹកប្រាក់ខាតបង់អស់រាប់ម៉ឺនដុល្លារ៕
មតិយោបល់