កំពង់ស្ពឺៈ នៅវេលាម៉ោងជិត០៥ទៀបភ្លឺថៃ្ងទី១០ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្តប្រភេទសណ្ដោងរ៉ឺម៉កដឹកកុងតាន័រ បុកជាមួយរថយន្តប្រភេទសណ្ដោងរ៉ឺម៉ក និងរថយន្ដស៊ីទែនដឹកប្រេង បុកបន្ដកន្ទុយគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងបង្កការកកស្ទះចរាចរណ៍ជាខ្លាំង នៅចំណុចគីឡូម៉ែត្រលេខ 82-83 លើកំណាត់ផ្លូវជាតិលេខ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។
ករណីខាងលើនេះ កងកម្លាំងនគរបាលបានធ្វើការសម្រួលចរាចរណ៍ និងយករថយន្ដចេញពីទីតាំងកើតហេតុ ដោយសាររថយន្ដ បង្កគ្រោះថ្នាក់ជាប្រភេទរថយន្ដខ្នាតធំ សមត្ថកិច្ចពិបាកនិងការយកចេញភ្លាមៗ ត្រូវរករថយន្ដស្ទួចប្រភេទធំ (T-Big)(KATO CRANE 25 Tons) ។ ចំណែកសាកសពជនរងគ្រោះ បន្ទាប់ពីធ្វើកំណត់ហេតុរួច បានប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់