ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់!! ប្ដីប្រពន្ធ ២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់និងរបួស

ឧត្ដរមានជ័យ: នៅវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង នៅផ្លូវ
លំក្រាលក្រួសក្រហម ត្រង់ចំណុចគោកស្លែងគង់ ស្ថិតក្នុងភូមិប្រាសាទល្បើក ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។

អ្នកបើកបរឈ្មោះ រៀប រុន ភេទប្រុស អាយុ ៥៥ឆ្នាំ ជាអតីតយុទ្ធជន រស់នៅភូមិសិទ្ធសេរីចាស់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (រងរបួសស្រាល) ជិះម៉ូតូម៉ាកវេវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ប.មានជ័យ 1P-6749 លេខម៉ាស៊ីន HC ០៨E ១០៦១០៦៥ រួមដំណើរជាមួយប្រពន្ធឈ្មោះ លឿន ឡា ភេទស្រី អាយុ ៥៤ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ។

មូលហេតុ៖ អ្នកបើកល្បើនលឿនខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលបេង បានចុះដល់កន្លែងកើតហេតុ និងធ្វើកំណត់ហេតុប្រគល់ សាកសពជូនក្រុមគ្រួសារ
យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់