តាកែវ: លោកឧត្តមសេនីយន៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានប្រាប់ Post News មុននេះបន្តិចថា ករណីចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយ ហើយមានការផ្ទុះអាវុធតដៃគ្នា ពេលនេះឃាត់ខ្លួនជនសង្ស័យបានហើយ ដោយជនសង្ស័យ ព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ច។
គួររំឭកថា នាវេលាម៉ោង ២ និង២០នាទីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំមួយ ស្ថិតនៅភូមិក្រាំងក្រចាង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។
បច្ចុប្បន្ន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ទៅកាន់ស្នងការនគរបាលខេត្តតាកែវ ដើម្បីធ្វើការសាកសួរ ចាត់ការទៅតាមនិតិវិធីច្បាប់៕
មតិយោបល់