ព័ត៌មានជាតិ

Updateៈ ក្មេងស្រីលង់ទឹកនៅសង្កាត់កាកាប២ ត្រូវបានរាវរកឃើញហើយ

ភ្នំពេញ: ក្មេងស្រីលង់ទឹកក្នុងរណ្តៅដី ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ កាល ពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ម្តាយយំសោកបោកខ្លួន ក្រុមអ្នករាវរក រហូតដល់វេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃដដែល បានរកឃើញហើយ ស្រង់ឡើងគោក ទាំងក្តីអាណិតពីសំណាក់ប្រជាពលរដ្ឋ រាប់ពាន់អ្នក ចោមរោមមើល ។

ក្មេងស្រី រងគ្រោះ ឈ្មោះ សូ នីតា អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦ ស្នាក់នៅបុរីព្រីនថោន ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

សាកសពក្រោយស្រង់ឡើងគោក រងចាំសមត្ថកិច្ច ពិនិត្យកោសល្យវិច័យ ជមុនសិន ៕

 

មតិយោបល់