Post News Media ព័ត៌មានជាតិ ម្នាក់ត្រូវឃា...

ម្នាក់ត្រូវឃាត់ខ្លួនក្នុងចំណោមបក្ខពួក១០នាក់ហិង្សាដោយចេតនាក្នុងកម្មវិធីមង្គលការ

កណ្តាល: ថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង៩និង៣០នាទីចំណុចភូមិក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនរងគ្រោះមានគ្នា៣នាក់
១-ឈ្មោះអែម ស្រ៊ាន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិត្រពាំងពោន ឃុំគរស្រុកព្រៃឈរ ខេត្តកំពង់ចាម( របួសលើក្បាល០១កន្លែង)។
២-ឈ្មោះថេត ប៊ុនថេន ហៅទូច ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(ប្រជាការពារ)នៅភូមិឃុំកើតហេតុ(របួសក្បាលឆ្វេង០១កន្លែងដៃស្តាំ០១កន្លែង)។
៣-ឈ្មោះប្រឹម ឡិន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករនៅភូមិឃុំកើតហេតុ(របួសក្បាលខាងឆ្វេង០១កន្លែង)។
ចំណែកជនសង្ស័យមានគ្នាប្រហែល១០នាក់ស្គាល់០១នាក់
-ឈ្មោះអែម ស្រេន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងទង នៅភូមិត្រពាំងពោន ឃុំគរស្រុក ព្រៃឈរ ខេត្តកំពង់ចាម(ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖
១-ជើងកៅអីជ័រពណ៌ក្រហមបាក់ចំនួន០២
២-ជើងកៅអីជ័រចំនួន១
២-ដែកបំពង់ជ្រុងទីប០១
៣-អំបែងកែវ០២បំណែក

តាមប្រភពព័ត៌មានបានឲ្យដឹងថានាព្រឹកនៅផ្ទះរបស់ឈ្មោះជា ណាវី (ប្តីប្រពន្ធ)នៅភូមិឃុំកើតហេតុបានប្រារព្ធពិធីរៀបមង្គលការកូនស្រីរបស់ខ្លួនឯខាងកូនកំលោះមានទីលំនៅឯខេត្តកំពង់ចាម។
វេលាម៉ោង៧និង០០នាទីភ្ញៀវខាងកូនក្រមុំនិងភ្ញៀវខាងកូនកំលោះបានចូលរួមក្នុងពិធីហូបអាហារហើយរាំលេង។
នៅវេលាម៉ោង៩និង៣០នាទីថ្ងៃដដែលឈ្មោះភា កក្កដា ភេទប្រុសឈ្មោះខន តុលា ភេទប្រុសឈ្មោះគាសុខម៉េងភេទប្រុសឈ្មោះវុធអ៊ីវែនភេទប្រុស(ភ្ញៀវខាងកូនក្រមុំ)បានចូលទៅរាំលេង។ចំណែកភ្លៀវខាងកូនកំលោះអង្គុយមើលគេរាំភ្លាមនោះស្រាប់តែភ្ញៀវខាងកូនកំលោះបានរត់មកក្នុងវង់រាំហេីយដាល់ទៅលេីឈ្មោះភាកក្កដាតែឈ្មោះភាកក្កដាគេចផុតហេីយរត់ចេញពីក្នុងវង់រាំទៅអង្គុយក្រោមផ្ទះអ៊ំរបស់ខ្លួនឈ្មោះផៃសុភីបន្ទាប់មកក្រុមខាងកូនកំលោះជាច្រេីននាក់បានរត់ចូលមកក្នុងវង់រាំប្រតាយប្រតប់គ្នាជាមួយក្រុមខាងកូនក្រមុំព្រមទាំង
យកកៅអីនិងកែវគប់គ្នាទៅវិញទៅមកផ្អើលច្របូកច្របល់ពេញរោងការឃើញដូចនេះឈ្មោះថេតប៊ុនថេនហៅទូចជាប្រជាការពារបានចូលទៅឃាត់ស្រាប់តែក្រុមខាងកូនកំលោះវាយបណ្តាលឲ្យបែកក្បាលមួយកន្លែងហូរឈាម។ឯភាគីខាងកូនកំលោះឈ្មោះអែមស្រ៊ាន់ក៍ត្រូវគេវាយបណ្តាលឲ្យរងរបួសដែរក្នុងពេលនោះឈ្មោះប្រឹមឡិនកំពុងតែឈរមើលគេស្រាប់តែឈ្មោះអែមស្រេនបានយកកែវគប់ត្រូវចំក្បាលខាងឆ្វេងបណ្តាលឲ្យបែករងរបួសមួយកន្លែងឃើញសភាពដូច្នេះប្រជាពលរដ្ឋបានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់និងកម្លាំងអធិការដ្ឋាននគរបាលស្រុកហើយបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាន១នាក់នៅកន្លែងកើតហេតុ
ឈ្មោះអែមស្រេនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលនិងបន្តស្រាវជ្រាវរកជនសង្ស័យបន្តទៀតដើម្បីអនុវត្តតាមនីតិវិធី។
ចំណែកជនរងគ្រោះឈ្មោះថេតប៊ុនថេននិងឈ្មោះអែមស្រ៊ាន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យរាជធានីភ្នំពេញ៕