ព័ត៌មានជាតិ

រថយន្តនិងម៉ូតូបុកគ្នាយុវជនម្នាក់បាក់ជើងស្តាំ

ក្រចេះ៖ វេលាម៉ោង ២១និង២០នាទីថ្ងៃទី០៤ ខែឧសភាឆ្នាំ២០១៩មានករណីគ្រោះថ្នាក់ចររាចរណ៍មួយកើតឡើង
លើផ្លូវព្រះសុរ៉ាម្រិតនៅចំណុចមុខមណ្ឌលពត៌មានទេសចរណ៍ ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ រវាងរថយន្តនិងម៉ូតូក្នុងទិសដៅច្រាស់គ្នា បង្កដោយរថយន្តម៉ាកកូរ៉េ ពណ៌ខៀវ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ បានធ្វើដំណើរក្នុងទិស ដៅពីជើងទៅត្បូងដល់ខាងលើបានបត់ឆ្វេងបណ្តាលឲ្យម៉ូតូម៉ាកឌ្រីម ពាក់ស្លាក់លេខ ម3406 ភព1 បុកអ្នកបើកបរឈ្មោះ រ៉េត ប៉ោហ្ស៊ី ភេទប្រុស អាយុ ២០ឆ្នាំរងរបួសធ្ងន់បាក់ជើងខាងស្តាំមានទីលំនៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះធ្វើដំណើរក្នុងទិសដៅពីត្បូងទៅ ជើងអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត ។

ចំណែករថយន្តនិងម៉ូតូយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេ:៕

មតិយោបល់