បារាំង ៖ការប៉ះទង្គិចគ្នា រវាងក្រុមអ្នកគាំទ្រ Bastia និង Marseille កាលពីថ្ងៃសៅរ៍ បានធ្វើឲ្យមនុស្ស ៤៤ នាក់រងរបួស និង ក្នុងចំណោម ពូកគេ ៣ នាក់កំពុង សម្រាក់ព្យាបាលនៅមន្ទីរពេទ្យ ។
ជាមួយនឹងរដូវកាលថ្មី Ligue 1 ដែលបើកដំណើរការប្រកួត នៅចុងសប្តាហ៍កន្លងទៅនេះ ដោយ Bastia និង Marseille ជាការជួបលើកទី ១ នៅពហុកីឡដ្ឋាន Stade Armand Cesari ។ ការជូបប្រកួតនេះដែរ ក្លិបទាំងពីរ បានត្រឹមតែ ស្មើ ៣ – ៣ តែប៉ុណ្ណោះ ដែលធ្វើឲ្យក្រុម អ្នកគាំទ្រទាំងពីរ ក្តៅក្រហាយ ជាមួយនឹងលទ្ធផល ខាងលើ បង្កជាហិង្សា តែម្តង ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Bernard Cazeneuve បានស្តីបន្ទោសថា “មិនអនុញ្ញាតិឲ្យមានអំពើហិង្សានោះទេ ដែលបង្កឲ្យមានចំនួនរងរបួសដ៏ខ្ពស់ និងចាត់វិធានការ ដោយដាក់បំរាម ទៅលើពហុកីឡដ្ឋាន ” ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ អាជ្ញាធរ គ្រោងនឹងជួបជាមួយនឹង សហព័ន្ធកីឡាកបាល់ទាត់ បារាំង នៅថ្ងៃខាងមុខ នេះ ដើម្បីពិភាក្សា អំពើសំណើ ដើម្បីជៀសវាង ហេតុភេទ កើតឡើងម្តងទៀត ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់