កំពង់ឆ្នាំងៈ នៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩មានករណីគ្រោះថ្នាក់ ចរាចរណ៍ផ្លូវទឹកមួយករណីកើតឡើង
រវាងកាណូតបាឡា(ស្មាច់)នឹងកាណូតម៉ាស៊ីន(ឈើ)នៅចំណុចចុងភូមិពាក់កណ្ដាលទន្លេស្ថិតក្នុងភូមិចុងកោះសង្កាត់ផ្សារឆ្នាំង ។
សមត្ថកិច្ចឲ្យដឹងថា ករណីនេះ បណ្ដាលឲ្យលិចកាណូត(បាឡាស្មាច់)១គ្រឿងរកមិនទាន់ឃើញ និងស្លាប់អ្នក
បើកកាណូត(ឈើ)ម្នាក់ឈ្មោះង្វៀង ធីណឿក ភេទស្រីអាយុ៤៨ឆ្នាំ ស្នាក់នៅភូមិចុងកោះសង្កាត់ផ្សារឆ្នាំង ។
សមត្ថកិច្ច កសាងឯកសារនឹងស្វែងរកអ្នកបើកបរបង្កតាមនីតិវិធី ។
មតិយោបល់