ព័ត៌មានជាតិ

ខ្យល់កន្រ្តាក់ស្លាប់ម្នាក់របួស២នាក់និងប៉ះពាល់ផ្ទះជាច្រើនខ្នង

កំពង់ធំ: សមត្ថិច្ចឲ្យដឹងថានៅថ្ងៃទី០៤ខែឧសភាឆ្នាំ២០១៩មានករណីខ្យល់កន្រ្តាក់០១លើកបណ្តាលឲ្យរងផលប៉ះ
ពាល់ផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុង៣ស្រុកគឺស្រុកកំពង់ស្វាយ ស្រុកប្រាសាទបល្ល័ង្កនិងស្រុកស្ទោង។

១. ស្រុកកំពង់ស្វាយ វេលាម៉ោង ១៨និង២០នាទីមានករណីខ្យល់កន្រ្តាក់បណ្តាលឲ្យប៉ះពាល់ចំនួន ០២ឃុំគឺ ឃុំសានគរ និងឃុំដំរីស្លាប់ របើកដំបូលចំនួន ១៤ខ្នង
-ឃុំសានគរ ចំនួន១៣ខ្នង
– ឃុំដំរីស្លាប់ ០១ខ្នង ។
២. ស្រុកប្រាសាទបល្លង្គ័ វេលាម៉ោង ១៩និង៤០នាទីមានករណីខ្យល់កន្រ្តាក់បណ្តាលឲ្យប៉ះពាល់ចំនួន ០១ឃុំគឺឃុំដូង របើកដំបូលចំនួន ១ខ្នង ។
៣. ស្រុកស្ទោង វេលាម៉ោង ១៨និង១៥នាទីមានករណីខ្យល់កន្រ្តាក់បណ្តាលឲ្យប៉ះពាល់ចំនួន ០៤ឃុំស្មើរនិង ០៨ខ្នង
– ឃុំទ្រា រលំទាំងស្រុងចំនួន ០៣ខ្នង។
-ឃុំចំណារក្រោម របើកដំបូល ចំនួន០៣ខ្នង
-ស្លាប់មនុស្សចំនួន ០១នាក់ ជនរងគ្រោះឈ្មោះឈាក កុក ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិព្រះនង្គ័ល មូលហេតុ ពេលភ្លៀងខ្យល់ខ្លាំងរត់ឡើងបិទទ្វារ បណ្តាលឲ្យធ្លាក់ស្លាប់
-ឃុំបន្ទាយស្ទោងរបើកដំបូល ០១ខ្នង
-របួសមនុស្សចំនួន ០២នាក់ (ព្រះសង្ឃចំនួន ០១អង្គ )
-ឃុំកំពង់ចិនជើងរបើកដំបូលចំនួន ០១ខ្នង ៕

មតិយោបល់