ព័ត៌មានជាតិ

ម្ចាស់របួសស្រាលម៉ូតូខ្ទេចដោយរថយន្តស្លាកលេខខេមរភូមិន្ទកិនអូសជិតមួយគីឡូម៉ែត្រ

ភ្នំពេញ: ស្ត្រីម្នាក់ខណ:កំពុងអង្គុយលើម៉ូតូទិញបង្អែមស្រាប់តែមានរថយន្តមួយគ្រឿងបើកមកបុកទាំងកម្រោលសំណាងណាស់ចេះលោតចេញទាន់ចំណែកម៉ូតូជាប់ពីក្រោមរថយន្តអូសតាមផ្លូវជិត១គីឡូម៉ែត្រ ខ្ទេចស្ទើទាំងស្រុងតែម្តងកាលពីវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នៅផ្លូវបេតុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ណៃ ស្រីម៉ៅ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ របួសរលាត់ដៃជើង ។ ចំណែកអ្នកបើករថយន្តឈ្មោះ ម៉ុយ ប៉ូលីន ២៨ឆ្នាំ មុខរបរ យោធា ស្នាក់នៅភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពពីស្ត្រីរងគ្រោះឲ្យដឹងថាមុនកើតហេតុគាត់បានជិះម៉ូតូស្កុបពី ពណ៌សចេញពីផ្ទះបងទៅទិញបង្អែមនៅ
ចំណុចកើតហេតុខាងលើ ខណ:កំពុងឈប់អង្គុយលើម៉ូតូឲ្យគេច្រកបង្អែមស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកម៉ាស្តា ពណ៌ត្រេអ៊ី បើកមកពីជើងទៅត្បូង បុកគាត់ដែលកំពុងអង្គុយលើម៉ូតូសំណាងណាស់លោតចេញផុតចំណែកម៉ូតូកល់
ជាប់ក្រោមរថយន្តបើកអូសជិតមួយគីឡូម៉ែត្រទើបប្រជាពលរដ្ឋដេញចាប់រថយន្តខាងលើបាន ម៉ូតូខ្ទេចស្ទើទាំងស្រុង ។

ក្រោយហេតុការណ៍កើតឡើងរថយន្តបង្ករនិងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចចុះវាស់វែងយក
មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយគ្នាពេលក្រោយ ។

មតិយោបល់