ព័ត៌មានជាតិ

ចោរលួចគោម្ចាស់តាមទាន់ប៉ូលិសឃាត់ខ្លួន

កំពង់ឆ្នាំង: នៅវេលាម៉ោង ១៥ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ដំបន់ក្រោលគោ ស្ថិនក្នុងភូមិខ្សាច់សរ ឃុំ ក្រាំងល្វា ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង មានករណី អំពើលួចគោឈ្មោលមួយក្បាលបង្ករឡើង ដោយជនសង្ស័យ ឈ្មោះ សំ កុសល្យ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិ ដំណាក់ស្មាច់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៧ព្រឹក ទើបម្ចាស់គោ ឈ្មោះ ទ្រី ចម្រើន ភេទ ប្រុស អាយុ៥១ឆ្នាំ នៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំងបានឃើញម៉ូតូសណ្តោងរឺម៉កមួយគ្រឿងដឹកគោពីរក្បាល តាមបណ្តោយផ្លូក្រាលកៅស៊ូខាងកើតវត្តច្រកស្តេចសង្ស័យគោរបស់ខ្លួន ក៏ជិះម៉ូតូ មកឃាត់បាននៅចំណុចខាងលើ ហើយពិនិត្យមើលទើលស្គាល់គោឈ្មោលភិនភាគខាងលើពិតជាគោរបស់ខ្លួនរួច ក៏ទូរស័ព្ទរាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយជុកចាប់ឃាត់ខ្លួនមកសួរនាំតែម្តង៕

មតិយោបល់