ព័ត៌មានជាតិ

រឿងមិននឹកស្មានដល់បុរសម្នាក់ ទើបភ្ជាប់ពាក្យថ្មីៗ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅស្រុកបសេដ្ឋ

កំពង់ស្ពឺ: នៅរសៀល វេលាម៉ោង៣និង៥០នាទី ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៩ មានភ្លៀង ធ្លាក់មួយមេ បណ្ដាលឲ្យ រន្ទះ បាញ់ ស្លាប់មនុស្សម្នាក់ ភ្លាមៗ ជនរងគ្រោះមានឈ្មោះ ស៊ិន ហៀង ភេទប្រុស អាយុ២៧ ឆ្នាំ ទីលំនៅភូមិអូរត្នោត ឃុំវាល ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ។

មុនកើតហេតុ ជនរងគ្រោះ បានរួមដំណើរជាមួយ២នាក់ផ្សេង ទៀត (ម៉ូតូ មួយជិះគ្នា ៣នាក់ ) លុះមកដល់ចំណុច ភូមិកោះឈើទាល ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក៏មានផ្លេកបន្ទោ ព្រៀកៗ ហើយក៏មានចរន្ដបាញ់ផាំងចុះមក ចំ ឈ្មោះ ស៊ិន ហៀង បណ្ដាលឲ្យ ធ្លាក់ពីលើម៉ូតូ ចំណែក អ្នកទាំងពីទៀត មិនមានឆ្លងចរន្ដនោះទេ គឺ គ្រាន់ តែស្រវាំងភ្នែក ។

ក្រោយហេតុការណ៍ សមត្ថកិច្ច ជំនាញ បានចុះពិនិត្យឃើញលើដងខ្លួនសាកសពមិនមានស្លាកស្នាម អ្វី សង្ស័យ ជាបទល្មើសនោះទេ នៅលើដងខ្លួន មា នស្នាមខ្មៅ រាលពេញ មុខស្លេកគ្មានឈាម ដៃជើ ង ទន់ដូចគ្មានឆ្អឹង ។

បច្ចុប្បន្ន សាកសព ត្រូវ បានប្រគល់ជូនក្រុមគ្រួសារ យកទៅ ធ្វើ បុណ្យ នៅស្រុក កំណើតតាមប្រពៃណី ៕

 

មតិយោបល់