ព័ត៌មានជាតិ

ស្មៀនឃុំបារាយណ៍ម្នាក់ស្លាប់នៅកន្លែងកើតហេតុបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបារាយណ៍

កំពង់ធំ: ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៧និង០០នាទី លើកណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១១៣-១១៤ ភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាង ម៉ូតូ បុកគោយន្ដកន្ត្រៃយ៍ ក្នុងទិសដៅស្របគ្នា(ពីជើងទៅត្បូងពី) បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។
ខូចខាតម៉ូតូ០១គ្រឿងម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ1I-5536 បើកបរដោយឈ្មោះ សេងធួក ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរស្មៀនឃុំបារាយណ៍ នៅភូមិបុស្សល្វា ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរស្មៀនឃុំបារាយណ៍ស្លាប់នៅកន្លែងកើតហេតុ។
ចំណែកគោយន្តកន្ត្រៃយ៍ និងអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ(បើកគេចខ្លួនបាត់)។
ក្រោយកើតហេតុវត្ថុតាងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ រីឯសពប្រគល់ជូនក្រុមគ្រួសារ។
មូលហេតុបឋមបង្កដោយគោយន្តកន្ត្រៃយ៍គ្មានភ្លើងបំភ្លឺខាងក្រោយ រួមផ្សំនិងអ្នកបើកបរម៉ូតូមានល្បឿនលឿន។
ករណីនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ និងចងក្រងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់