ព័ត៌មានជាតិ

Land cruserស្លាកលេខ ភ្នំពេញ 2R 9798បុកជាមួយម៉ូតូបណ្តាលឲ្យបរុសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ

កោះកុង: នៅវេលាម៉ោង ១និង១០នាទីរសៀល នាថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងលើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែតលេខ ៤៨-៤៩ ជិតគល់ស្ពានអណ្តូងទឹក ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បង្ករឡើងដោយរថយន្ត ០១ គ្រឿង Land cruser ឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R 9798 បើកបរដោយឈ្មោះ ផន ឆៃហួត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប៉ប្រក សង្កាត់កាកាប ខណ័្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានបុកម៉ូតូ ០១គ្រឿង Honda ឆ្នាំ២០១៨ ពណ៌ខ្មៅ ( គ្មានស្លាកលេខ ) បើកបរដោយឈ្មោះ ហាង ហាន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុបច្ចុប្បន្ន សាកសពបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក ជនបង្កររថយន្ត យើងយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីរងចាំការដោះស្រាយ ៕

 

មតិយោបល់