ភ្នំពេញៈ មន្រ្តីអគ្គិសនីម្នាក់ ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យរងរបួសធ្ងន់ ខណៈកំពុងឡើងលើបង្គោលភ្លើងតបណ្តាញខ្សែភ្លើងថ្មី។
ហេតុការណ៍គ្រោះថ្នាក់ដោយសារខ្សែភ្លើងឆក់នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង ទី៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានជាងមន្ត្រីអគ្គិសនី១ក្រុមជិះរថយន្តរបស់អគ្គិសនីកម្ពុជា បានចុះមកភ្ជាប់បណ្តាញអគ្គិសនិថ្មី ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ខណៈដែលកំពុងតែអូសខ្សែកាប ដើម្បីតភ្ជាប់ជាមួយនិងបង្គោលទើបដាំថ្មីហើយជនរងគ្រោះបានឡើងទៅលើបង្គោលភ្លើងដើម្បីតខ្សែភ្លើងភ្ជាប់ ស្របពេលនោះក៏មានភ្លើងបណ្តាលឲ្យឆក់ជាប់និងបង្គោលដោយជនរងគ្រោះបានពាក់ខ្សែក្រវ៉ាត់ភ្ជាប់ជាមួយបង្គោលភ្លើងសំណាងមិនបានធ្លាក់ចុះមកក្រោមនោះទេ ភ្លាមៗនោះដែរក្រុមជាងៗដែលចុះមកធ្វើការជាមួយគ្នាបានដាក់ជណ្តើរយកជនរងគ្រោះចុះមកក្រោមហើយក៏បានបញ្ជូនជនរងគ្រោះតាមរថយន្តរបស់អគ្គិសនីដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ៕
https://youtu.be/HVEiFwCYXWg
មតិយោបល់