ព័ត៌មានជាតិ

អាសូរណាស់! ដឹកគោត្រទ្បប់មកផ្ទះ ត្រូវរន្ទះបាញ់ស្លាប់

ពោធិ៍សាត់: កាលពីវេលាម៉ោង៤ និង១០នាទីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ មានករណីរន្ទះបាញ់ បណ្តាលឲ្យស្លាប់ក្មេងប្រុសម្នាក់ ស្ថិតនៅភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់។

កុមាររងគ្រោះមានឈ្មោះ ពឿត មករា ភេទប្រុសអាយុ៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

ប្រភពពីអាណាព្យាបាលជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនគ្រោះ បានចេញពីផ្ទះទៅដឹកគោ នៅចំណុចវាលស្រែស្តុក ចំពេលមេឃកំពុងមានភ្លៀង លាយឡំនិងខ្យល់ផង។ ពេលនោះ កុមារងគ្រោះ ក៏ប្រញាប់ដឹកគោត្រឡប់មកផ្ទះវិញ បានចម្ងាយ៥០ម៉ែត្រ ស្រាប់តែមានរន្ទះមួយបានបាញ់ចំជនរងគ្រោះ បណ្តាលឲ្យស្លាប់នៅកណ្តាលវាលស្រែតែម្តង។

ក្រោយទទួលបានដំណឹងភ្លាម អាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិតសព ឃើញថា ពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ រួចក៏ប្រគល់ជូនក្រុមគ្រួសារ តាមប្រពៃណី៕

មតិយោបល់