ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌច្បារអំពៅ សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកថ្មី បានចុះបង្ក្រាបជាក់ស្តែង ទីតាំងបើកល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅក្នុងចម្ការស្វាយដីឡូត៍គ្មានលេខ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ។
វត្ថុតាងរួមមាន៖ ម៉ូតូ០២គ្រឿង, មាន់ជល់០៦ក្បាល(រស់), កន្ត្រកដាក់មាន់ជល់១៣ និងកៅអីជ័រមួយចំនួន ។ ចំណែកអ្នកលេងជល់មាន់ បានរត់គេចខ្លួនបាត់អស់ នៅពេលសមត្ថកិច្ចចុះទៅដល់ ៕
ព័ត៌មានជាតិ
មតិយោបល់