ព័ត៌មានជាតិ

សាហាវណាស់! នោមដាក់កន្ទេលរួច ច្របាច់.ក ប្រពន្ធរហូតដល់ស្លាប់ ព្រោះ…

កណ្ដាល:នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ មានករណីឃាតកម្មមួយ នៅចំណុចផ្ទះឪពុកជនរងគ្រោះ ឈ្មោះ ផូ កុសល្យ ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ សល្យ យ៉ាដា ភេទ ស្រី អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិឃុំកើតហេតុ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យជាប្ដី ឈ្មោះ ហ៊ន ប៊ន បានដេកជាមួយគ្នា រួមនឹងកូនស្រីម្នាក់ទៀតអាយុ៤ឆ្នាំ នៅក្នុងបន្ទប់លើផ្ទះ។

លុះដល់វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យជាប្តី បានងើបពីដេក ឈឺ នោមដាក់កន្ទេលនៅក្នុងបន្ទប់ ក្រោយពេលនោមហើយ បានឡើងទៅលើគ្រែវិញ ដោយក្នុងចិត្តមានការខឹង ប្រចណ្ឌប្រពន្ធ ចោទប្រពន្ធថា៖ មានប្រុស ក៏ស្ទុះច្របាច់.ក ប្រពន្ធរហូតដល់ប្រពន្ធស្លាប់ ទើបលែង ហើយចុះមកដី យកម៉ូតូជិះចេញពីផ្ទះ ។

តាមចម្លើយសារភាពជនសង្ស័យ ធ្លាប់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ហើយរូបគេ ពិតជាបានសម្លាប់ប្រពន្ធខ្លួនេងប្រាកដមែន៕

មតិយោបល់