បាត់ដំបង: កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបណ្ដាលឲ្យរបួសធ្ងន់០២នាក់ ស្ថិតនៅក្នុងភូមិឡរអិត សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
រថយន្តបង្ក ម៉ាកហៃហ្រិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AB៧៤៥៩ រីឯម្ចាស់វិញបានរងរបួសធ្ងន់ ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ដោយសារម្ចាស់រថយន្តស្រវឹងជោកជាំ បានបើកបរពីទិសខាងត្បូងទៅទិសខាងជើង លុះមកដល់មុខស្ពានថ្មចាស់ បានរ៉េចង្កូតទៅបុករះផ្ទះប្រជាពលរដ្ឋ បន្ទាប់មកម្ចាស់រថយន្ត បានព្យាយាមបើករថយន្តគេចខ្លួន តែមិនប្រុងប្រយ័ត្នក៏បើកទៅគៀរនឹងម៉ូតូម៉ាកឌ្រីមសង់ ស៊េរី២០១៧ គ្មានស្លាកលេខ ដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវទៀត បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសហូឈាម ចេញតាមមាត់ជាច្រើន រួចបន្តទៅបុកលូដែលគេដាក់នៅលើចញ្ចើមផ្លូវ ដាច់ជាច្រើនកំណាត់ ចុងក្រោយក៏រ៉េចង្កូតទៅធ្លាក់ក្នុងស្ទឹងសង្កែតែម្ដង។
បច្ចុប្បន្នរថយន្តបង្ក ត្រូវបានសម្ថកិច្ចស្ទូចយកទៅរក្សាទុក នៅស្នងការនគរបាលចរាចរណ៍ខេត្តបាត់ដំបង ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕







មតិយោបល់