ព័ត៌មានជាតិ

យោធិនកងពលតូចថ្មើរជើងលេខ៥១ ជួបគ្រោះថ្នាក់ធ្លាក់ ពីលើដំបូលផ្ទះប្រជាពលរដ្ឋ​ រងរបួសធ្ងន់

បន្ទាយមានជ័យ: នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ យោធិនកងពលតូចថ្មើរជើងលេខ៥១ ជួបគ្រោះថ្នាក់ធ្លាក់ពីលើដំបូលផ្ទះប្រជាពលរដ្ឋ ដោយសារបាក់ផ្លាន ពេលឡើងវ៉ៃស័ង្កសីផ្ទះពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកម៉ាឡៃ ពេលនេះបានបញ្ជូនទៅមន្ទីរពេទ្យព២ខេត្តបាត់ដំបង។

យោធិនបានខិតខំទាំងយប់ទាំងថ្ងៃ ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ ទោះមេឃក្តៅយ៉ាងណា ក៏មិនរាថយ ដើម្បីប្រជាពលរដ្ឋឆាប់បានជម្រកស្នាក់នៅ មិនគិតគ្រោះថ្នាក់ ហើយជាការលះបង់របស់យោធិន គ្មានសៅរ៍អាទិត្យបុណ្យទាន ពេលវេលាមានតិចណាស់ សម្រាប់ជួបជុំគ្រួសារ៕

មតិយោបល់