ព័ត៌មានជាតិ

រថយន្តCOOPERបុកម៉ូតូរ៉ឺម៉ក២គ្រឿង របួសធ្ងន់២នាក់បញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកCOOPER ពាក់ស្លាកលេខ ភ្នំពេញ 2X-2660 រួមដំណើរដោយមនុស្សប្រុសស្រី២នាក់ បានបុករ៉ឺម៉ក២គ្រឿង បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ចំណែករថយន្តនិងរ៉ឺម៉កវិញរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២យប់ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ផ្លូវ១៨២ កែងនឹងផ្លូវលេខ១០៧ ​នៅក្នុងសង្កាត់បឹងព្រលឹត​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ។

ក្រោយកើតហេតុអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់