ព័ត៌មានជាតិ

មិនគួរទេ! នរណាទប់ទឹកភ្នែកបានបើឆក់យកជីវិតលឿនបែបនេះ

កំពង់ឆ្នាំង: មានករណីបាតុភូតធម្មជាតិរន្ទះបាញ់បណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនិងក្មេងប្រុស២នាក់ទៀតរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង២៥នាទី​ ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុក្រុមក្មេងរងគ្រោះ បានជិះកង់ចេញពីសាលារៀន ត្រលប់ទៅផ្ទះវិញ ក្នុងពេលមេឃកំពុងតែភ្លៀងខណ:ដែលកំពង់ធ្វើដំណើរនោះ ក៏ត្រូវបានរន្ទះបាញ់ បណ្តាលឲ្យស្លាប់ក្មេងស្រី១នាក់ភ្លាមៗនៅនឹងកន្លែង និងក្មេងប្រុស២នាក់ទៀត រងរបួសធ្ងន់ ។
ក្មេងស្រីរងគ្រោះ មានឈ្មោះ ព្រុំ រស្មី អាយុ១២ឆ្នាំ (ស្លាប់)។
ចំនែក ក្មេងប្រុស២នាក់ទៀត រងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

 

 

 

មតិយោបល់