ព័ត៌មានជាតិ

អ្នកគ្រូបង្រៀនភាសាកូរ៉េម្នាក់ សង្ស័យគេវាយសម្លាប់ អ្នកកាសែត សុំព័ត៌មានលម្អិតពីអធិការស្រុកស្ទឹងត្រង់ ឆ្លើយថា កំពុងតែជាប់ធ្វើការរឿងហ្នឹង

កំពង់ចាមៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា សង្ស័យមានករណីវាយសម្លាប់ អ្នកគ្រូបង្រៀនភាសាកូរ៉េម្នាក់ នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សភាពសពជនរងគ្រោះ បែកក្បាល ពាក់អាវ តែស្រាតខោទាំងអស់។

កើតហេតុវេលាម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ខណ:ពេលនេះ សមត្ថកិច្ច កំពុងហ៊ុមព័ទ្ធកន្លែងកើតហេតុ ដើម្បីប្រមូលវត្ថុតាង និងស្រាវជ្រាវ តាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ។

សូមបញ្ជាក់ថា៖ ករណីនេះ ភ្នាក់ងារយើង បានទាក់ទងទៅអធិការស្រុកស្ទឹងត្រង់ ដើម្បីសាកសួរ ប៉ុន្តែលោកមិនបានឆ្លើយតបសំណួរអ្នកកាសែតឲ្យលម្អិតនោះទេ គ្រាន់តែនិយាយថា កំពុងធ្វើការរឿងហ្នឹង៕

https://www.youtube.com/watch?v=YULDrGtNxZo

មតិយោបល់