ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឆក់ខ្សែ.ក នៅខណ្ឌទួលគោក

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១នឹង៣០នាទី កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោករាជធានីភ្នំពេញបានបង្ក្រាបជាក់ស្ដែងពីបទលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអពើហិង្សា(ឆក់ខ្សែក)ប្លាទីនប្រព្រឹត្តនៅចំណុចមុខគ្លីនិកប៊ីយូម៉េតឌីក ដែលមានទីតាំងផ្ទះលេខ៥៥ ផ្លូវលេខ៥៦៦ ក្រុមទី៣៧ភូមិ១០ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកសុខហេង បានឲ្យដឹងថាជនសង្ស័យឈ្មោះដែន ប៊ុនថន ហៅស្ទីក ភេទប្រុសអាយុ២០ឆ្នាំ​ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះភូមិព្រែកពោធិ៍ ឃុំចុងកោះ ស្រុកស្អាង ខេត្តកណ្ដាល(មានសារធាតុញៀន)។

វត្ថុតាងចាប់យកមាន៖លោហ:ធាតុពណ៌លឿងស្លេក(ប្លាទីន)មួយខ្សែមានទម្ងន់១តម្លឹង២ជីមានបន្តោងរូបនាគមានដាំត្បូងពណ៌សជារបស់ជនរងគ្រោះដែលជនសង្ស័យឈ្មោះដែនប៊ុនថនហៅស្ទីកឆក់)បានប្រគល់ជូនជនរងគ្រោះវិញម៉ូតូមួយគ្រឿងម៉ាកHondaC125ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1P-8441ដែលមានលេខតួនិងលេខម៉ាស៊ីន:5194753(ជារបស់ជនសង្ស័យជិះឆក់)។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួរនិងចាត់ការតាមផ្លូវច្បាប់៕

 

មតិយោបល់