ព័ត៌មានជាតិ

បុគ្គលិកកាស៊ីណូSV ជិះម៉ូតូបុករថយន្តរបួសធ្ងន់

ព្រះសីហនុ: នៅវេលាម៉ោង ៣ ទៀបភ្លឺឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ជិះម៉ូតូទៅបុករថយន្តដែលចតចោល បណ្ដាលឲ្យរងរបួស ស្ថិតតាមបណ្ដោយផ្លូវអូរឈើទាល ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ CHINYUNGSHENG ភេទប្រុស អាយុ ៣២ឆ្នាំ (របួសជើងស្ដាប់) ជនជាតិម៉ាឡេស៊ី មុខរបរបុគ្គលិកកាស៊ីណូSV ស្នាក់នៅសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរសខាងលើ បើកបរម៉ូតូម៉ាក HONDAMSX ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DD-7077 ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុករថយន្ត១គ្រឿង ម៉ាក TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកកលេខ ភ្នំពេញ 2AM-9160 ដែលម្ចាស់ចតស្ងៀមនៅលើជាយផ្លូវ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅគ្លីនិកមិត្តភាពឃ្លាំងលើ៕

មតិយោបល់