ព័ត៌មានជាតិ

យល់ព្រមគ្នាសម្រេចជាច្រើនលើក ចុងក្រោយឪពុកអូនប្តឹង បងជាប់ខ្នោះ!..

បាត់ដំបងៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកថ្មគោលធ្វើការចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះដែលជាសង្សារ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទី ល្ងាច ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះមានឈ្មោះ សុវណ្ណ បញ្ញាភេទប្រុស អាយុ១៧ឆ្នាំ ភូមិតាសី តាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្នុងការដែរ ការឃាត់ខ្លួននេះគឺធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីឈ្មោះ ឆាន់ ឈុន ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិថ្មីឃុំតាម៉ឺន ស្រុកថ្មគោលដែលបានប្តឹងពីឈ្មោះជនសង្ស័យខាងលើ ថាបានលួងលោមកូនរបស់ខ្លួនឈ្មោះ ឆ.វ.ស ភេទស្រី អាយុ១៤ឆ្នាំ រួមភេទជាមួយគ្នាជាច្រើនលើក នៅថ្មគោល និងនៅបាត់ដំបង ទើបក្រោយពីទទួលបណ្តឹងនេះរួចមក ជំនាញបាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សុវណ្ណ បញ្ញា បានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តរួមភេទជាមួយជនរងគ្រោះជាសង្សារពិតប្រាកដមែន៕

មតិយោបល់