ព័ត៌មានជាតិ

ហែម​ថុន វិ​ទិនី បង្ហាញ​សារ​អះអាងថា បេះដូង​នាង​មានតែ តារា​បាល់ទាត់ ចាន់ វឌ្ឈនាកា តែ​មួយ​ប៉ុណ្ណោះ​ ក្រោយត្រូវរ៉ូវគ្នាវិញ​

​ភ្នំពេញ​៖​មួយ​រយៈពេល​ធំ​នេះ យើង​ឃើញថា តារា​បាល់ទាត់ ចាន់ វឌ្ឈនាកា ខ្សែ​ប្រយុទ្ធ ជួរ​មុខ​ក្លិប​បឹងកេត បាន​សរសេរ​រឿង​ប្លែកៗ នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន ហើយ​បើ​ទោះបីជា​ផុស​អ្វី ក៏​មិន​បាន Tage ឲ្យ តារា​ហែល​ទឹក ល្បីល្បាញ ហែម​ថុន វិ​ទិនី ឡើយ ដែល​ជា​ហេតុ​ធ្វើឲ្យ​គេ​ឆ្ងល់​ថា អ្នក​ទាំង​ពីរ​ប្រាកដជា មាន​រឿង​ឈ្លោះប្រកែក​គ្នា​ចង់​ចែកចានចែកឆ្នាំង ។
​តែ​ទោះជា​យ៉ាងណា​ចម្ងល់​ថា អ្នក​ទាំង​ពីរ​ពិតជា​ឈ្លោះ​គ្នា នោះ​ត្រូវបាន​ត្រដាង​ចេញ​ហើយ ក្រោយ ហែម​ថុន វិ​ទិនី សរសេរ​លើ​ហ្វេ​ស​ប៊ុកខ្លួន កាល​ពី​កន្លះ​ម៉ោង មុននេះ ដើម្បី​សុំ​ទោស​ដល់ តារា​បាល់ទាត់ ចាន់ វឌ្ឈនាកា ថា ” I’m so sorry my love Chan Vathanaka ! I want to tell all of u right now he is my only 1 and my life ! ខ្ញុំ​សន្យាថា​ឈប់​ធ្វើ​អោយ​អ្នក​ពិបាកចិត្ត​តទៅទៀត​ហើយ . ចាប់ពី​ថ្ងៃ​តទៅ​ត្រូវ​ស្គាល់​តែ​ពាក្យ​ថា​សុភមង្គល ។ I’m sorry” ។​

​កាល​ពី​ម្សិលមិញ​នេះដែរ ចាន់ វឌ្ឈនាកា បាន​បង្ហោះ​រឿង​ដ៏​គួរឲ្យភ្ញាក់ផ្អើល សម្រាប់​អ្នកគាំទ្រ​ខ្លួន​ថា ” Married Vitiny Hemthon “ និង​ធ្វើឲ្យ​អ្នកគាំទ្រ​ជូនពរ​សម្រាប់​អ្នកទាំ​ង​ពីរ​ផង​ដែរ​។​
​បើសិនជា ចាន់ វឌ្ឈនាកា និង ហែម​ថុន វិ​ទិនី ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅពេល​ខាងមុខ​ដ៏​ខ្លី​មែន​នោះ អ្នក​ទាំង​ពីរ គឺជា​គូស្នេហ៍​កីឡាករ​សម័យ​ថ្មី​ទី ២ ក្រោយ ស៊ន ដា​វីន រៀបការ​ជាមួយ​នឹង​អ្នក​ប្រដាល់ វ៉ន វីវ៉ា រួចរាល់​ហើយ​នោះ ៕
Vitiny
2014-12-22_182855

2014-12-22_184249

មតិយោបល់