ព័ត៌មានជាតិ

អគ្គិភ័យឆេះតូបដាក់ឥវ៉ាន់ នៅខេត្តបាត់ដំបង

បាត់ដំបង: នៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ មានករណីអគ្គិភយឆេះតូបដាក់អីវ៉ាន់មួយ កើតឡើងត្រង់ចំណុច
វត្តស្តីសំពៅមាស ស្ថិតក្នុងភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

តូបដែលឆេះខូចខាតមានទំហំ ៣×៤ម៉ែត្រ កម្ពស់ ២.៥០ម៉ែត្រ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ កម្រាលក្តារចំនួន ០៣ខ្នង ខូតខាតសម្ភារ: មានចានឆ្នាំង នងស្រាក់ គិតជាប្រាក់ប្រហែល ១០០០$ ។

មូលហេតុ៖ បណ្តាលមកពីភ្លើងបារី។

កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង ពន្លត់រលត់បានទាំងស្រុង មិនបណ្តាលឲ្យប៉ះពាល់ដល់កុដិព្រះសង្ឃឡើយ ៕

មតិយោបល់