ព័ត៌មានជាតិ

កម្ពុជា ស្វែងរកដៃគូពីចិន មកវិនិយោគលើវិស័យកសិកម្ម

ភ្នំពេញ: ក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគចិននៅខេត្តក្វាងស៊ី នៅក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានចិនលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការអនាម័យនិងភូគាមអនាម័យរួច មក នៅរសៀលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៦ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទៅជួបពិភាក្សាការងារជាមួយក្រុមហ៊ុនកសិកម្មក្វាងស៊ីគ្រុប ដែលមានបទពិសោធន៍ក្នុងការបង្កើតកសិដ្ឋានដាំដំណាំកសិកម្ម ចាប់តាំងពីឆ្នាំ១៩៩៦ ជាពិសេសគឺដំណាំចេក នាពេលបច្ចុប្បន្ននេះ ។

តាមការឲ្យដឹងពីក្រសួងកសិកម្មបញ្ជាក់ថា នៅក្នរុងជំនួបពិភាក្សាគ្នាក្រុមហ៊ុនខាងលើរបស់ចិនបានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុននេះមានការផ្លាស់ប្តូរពីការដាំដំណាំដំឡូង និងអំពៅ ដោយមូលហេតុថាចំណូលទទួលបានពីការដាំចេកអំបូងលឿងទទួលបានចំណូលច្រើនជាងការដាំដំឡូង និងអំពៅចំនួនពី៣ទៅ៥ដង ។ ដោយពិនិត្យឃើញនូវសក្តានុពលនៃការវិនិយោគលើដំណាំចេកយ៉ាងដូច្នេះ នៅឆ្នាំ២០០២ ក្រុមហ៊ុនបានបោះទុនបន្ថែមលើការជួលដីពីប្រជាជននៅខេត្តក្វាងស៊ីចំនួន២.០០០ហិកតាក្នុងដាំដំណាំចេកនេះ ។

ក្នុងការជួបពិភាក្សានេះលោកប្រធានក្រុមហ៊ុនបានបញ្ជាក់បន្ថែមឲ្យដឹងថា តាមរយ:គោលនយោបាយការលើកទឹកចិត្តរបស់រដ្ឋាភិបាលចិន (១) លើកទឹកចិត្តដល់អ្នកវិនិយោគកសិដ្ឋានដាំដំណាំកសិម្ម ដោយធ្វើការឧបត្ថម្ភទុនចំនួនពី ២០ ទៅ៣០%ក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធកសិដ្ឋាន (២) ការលើកទឹកចិត្តឲ្យកសិករជួលដីដល់កសិដ្ឋាន ក្នងគោលបំណងដោះស្រាយទីផ្សារកសិកម្ម និងបង្កើនចំណូលរបស់កសិករស្របតាមកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ក្រុមហ៊ុនបានសម្រេចជួលដីពីកសិករចំនួន ២.០០០ ហិកតា ដោយក្នុងនេះក្រុមហ៊ុនបានធ្វើការចាត់ចែងនឹងដោះស្រាយដូចជា។

១ ធ្វើកិច្ចសន្យាជមួយប្រជាកសិករដោយជួលដីក្នុងតំលៃ ២.៤០០ ដុល្លារក្នុងមួយឆ្នាំ ក្នុងនេះក្នុងរយ:ពេល៥ឆ្នាំម្តងត្រូវតំឡើងថ្លៃដីប្រមាណជា១០%, ២) ទទួលយកប្រជាកសិករដែលជួលដីទាំងអស់មកបម្រើការងារក្នុងកសិដ្ឋាន ដែលទទួលបានប្រាក់បៀវត្ស ជាមធ្យមចំនួនពី ១.០០០ ទៅ១.៦០០ ដុល្លារក្នុងមួយខែ, ៣) មានរៀបចំជាអគារស្នាក់នៅសម្រាប់គ្រួសារបុគ្គលិកអ្នកបច្ចេកទេស និងកម្មករដែលមកពីឆ្ងាយ, ៤) ទទួលបានការបំពាក់ឧបករណ៍សម្ភារ: បច្ចេកវិទ្យាស្រោចស្រព មកពីប្រទេសអ៊ីស្រាអែល
៥. ការប្រើប្រាស់ជីសរីរាង ដែលផលិតដោយក្រុមហ៊ុន ដែលត្រូវដាក់បញ្ចូលតាមប្រព័ន្ធស្រោចស្រពតែម្តង (នៅក្នុងកសិដ្ឋាននេះមានតំឡើងរោងចក្រដែលអាចផលិតជីសរីរាងបាន ១០០.០០០ តោនក្នុងមួយឆ្នាំ, ៦) បានប្រើប្រាស់កម្មករប្រមាណជា ២.០០០ នាក់ ក្នុងនេះមានជំនាញប្រមាណជា ១២ នាក់ និងអ្នកគ្រប់គ្រងចំនួន ២០០ នាក់, ៧) ការផ្គត់ផ្គង់ចេកចេញទីផ្សារជាមធ្យម គឺមានប្រមាណ ជា ១.២០០ តោនក្នុងមួយថ្ងៃ (គិតជាមធ្យមមួយស្ទងចេក លក់បានប្រមាណ ១៦ ដុល្លារ ជាតំលៃបោះដុំ), ៨) ការចំណាយលើការវិនិយោគ ក្នុងមួយហិកតាអស់ទឹកប្រាក់ប្រមាណជា ៣០.០០០ ដុល្លារ និង៩. ចំណូលជាមធ្យមក្នុងមួយឆ្នាំ ៤២ ០០០ ដុល្លារក្នុងមួយហិកតា។

ក្នុងកិច្ចសន្ទនានេះក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹងបន្ថែមថា ក្រុមហ៊ុនបាន និងកំពុងធ្វើការជួលដីប្រជាកសិករឡាវវិនិយោគលើដំណាំចេកនេះដែរ ចំនួន ១.៥០០ ហិកតា ដែលត្រូវដឹកផលិតផលតាមរថយន្តផ្គត់ផ្គង់ទីផ្សារចិនតាមរយ:ខេត្តយួណាន ។ ទន្ទឹមនឹងនេះក្រុមហ៊ុនបានធ្វើការសិក្សាពីលទ្ធភាពដី និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា រួចហើយ ដើម្បីធ្វើការពង្រីកលទ្ធភាពក្នុងវិនិយោគដាំដំណាំចេក ឈានទៅដល់ការផលិតផ្គត់ផ្គង់តម្រូវការទីផ្សារចិន និងអន្តរជាតិ ។ ទីតាំងដែលមានលទ្ធភាពធ្វើការដាំដុះនោះគឺនៅខេត្តស្វាយរៀង និងខេត្តកំពង់ចាម ដែលក្រុមធ្វើការសហការជាមួយក្រុមហ៊ុនមួយទៀតដែលកំពុងទទួលការងារសហប្រតិបត្តិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅកម្ពុជានាពេលបច្ចុប្បន្ន គឺក្រុមហ៊ុន ហ្វ័រវើត ។

ជាមួយគ្នានោះលោក វេង សាខុន ក៏បានបង្ងាញអំពីសក្កដានុពលលើវិស័យកសិកម្មដែលកម្ពុជាមាន ព្រោះកម្ពុជាជាប្រទេសកសិកម្ម ប្រជាជនជាង៨០%ជាកសិករ ។ យ៉ាងណាលោកបញ្ជាក់ថាវិស័យកសិកម្មនៅកម្ពុជានៅមានកម្រិតពិសេសពលរដ្ឋប្រកបការងារបង្កបង្កើនផលតាមទំលាប់ប្រពៃណីនៅឡើយ ហើយរាជរដ្ឋាភិបាលកំពុងតែអភិវឌ្ឍវិស័យនេះឲ្យមានការរីកចម្រើន និងរកមធ្យោបាយប្រើប្រាស់បច្ចេកវិទ្យាបែបទំនើបកម្មដោយស្វែងរកដៃគូរសហការ ដើម្បីឲ្យវិស័យនេះកាន់តែរីកចមរើនជឿនលឿន៕

photo_2016-09-12_19-20-27

photo_2016-09-12_19-20-30

photo_2016-09-12_19-20-37

photo_2016-09-12_19-20-41

មតិយោបល់