ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់មួយមេធំ ប៉ើងដំបូលប៉ុស្តិ៍នគរបាលឃុំក្រាំងល្វា ខ្ទេចខ្ទីអស់!

កំពង់ឆ្នាំង: នៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលនគរបាល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវភ្លៀងមួយមេ លាយទ្បំខ្យល់កន្ទាក់ បណ្ដាលឲ្យបើកដំបូល និងបាក់ផ្លាកប៉ាណូ ឡើងខ្ចាយពេញទីវាល។

ករណីខ្យល់កន្ត្រាក់ ធ្វើឲ្យប៉ុស្តិ៍រដ្ឋបាលឃុំក្រាំងល្វា របើកដំបូលខ្ទេចខ្ទីអស់នេះ ធ្វើឲ្យឯកសារ អត្រាកូលដ្ឋាន សម្ភារ:របស់នគរបាលដែលទុកនៅប៉ុស្តិ៍នេះ ត្រូវភ្លៀងទទឹកជោកជាំអស់ មើលទៅគួរឲ្យវេទនាបំផុត!!។

ប៉ុស្តិ៍នគរបាលរដ្ឋបាល តូចចង្អៀតខ្លាំងណាស់ ទំហំ ៤ ម៉ែត្របួនជ្រុង ប្រក់ស័ង្កសីបង្គោលឈើ៕

មតិយោបល់