ភ្នំពេញៈ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ លោកស្រី រឿន ផល្លីន ចៅសង្កាត់ជ័យជំនះ និងបងប្អូនក្រុមការងារយុវជនព័ត៌មាន និងប្រតិកម្មរហ័សខណ្ឌដូនពេញ បានចុះសួរសុខទុកដល់លោក ស៊ឹម សុវណ្ណារ៉ា ប្រធានភូមិ ដែលមានជំងឺគ្រួសក្នុងតំរងនោម ខ្លាញ់រុំបេះដូង ហើយលោកអភិបាល ក៏បានឧបត្ថម្ភថវិកា ដូចខាងក្រោម ៖
ថវិការបស់លោក អភិបាលខណ្ឌ
– ថវិកា៥០ម៉ឺនរៀល
– ទឹកដោះគោឆៅ 2យួ
– ក្រូចពោធិសាត់ 2ឡូ
ថវិកាលោក នូ សាវ៉ាត់ អនុប្រធានក្រុមការងារសង្កាត់ជ័យជំនះ ១០ម៉ឺនរៀល និងថវិកាសង្កាត់ជ័យជំនះ៨ម៉ឺនរៀល។ ថវិការបស់ក្រុមការងារយុវជនព័ត៌មាន និងប្រតិកម្មរហ័សខណ្ឌដូនពេញ ១៥ម៉ឺនរៀលផងដែរ សរុបមានចំនួន៧៥ម៉ឺនរៀល៕
មតិយោបល់