ព័ត៌មានជាតិ

ធុំក្លិនចម្លែក ដល់ទៅមើលដឹង ស្ទើរលោះព្រលឹង

ព្រះវិហារ: នៅវេលាម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃទី៧ ខែឧសភាឆ្នាំ ឆ្នាំ២០១៩ មានករណីភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ចោមរោមមើលមានមនុស្សដេកស្លាប់ តាមបណ្ដោយផ្លូវជាតិលេខ ៦៤ ចន្លោះគីឡូម៉ែត្រលេខ ៨៦-៨៧ ត្រង់ចំណុចភូមិដំណាក់ស្មាច់ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

តាមប្រភពប្រជាពលរដ្ឋ បានឲ្យដឹងថា សពបុរសខាងលើ មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល២៨ឆ្នាំ ពាក់អាវដៃវែង ពណ៌ផ្កាឈូក និងស្លៀកខោវែង ពណ៌ប្រផេះ និងម៉ូតូម៉ាកហុងដាឌ្រីម ស្លាកលេខព្រះវិហារ 1C-9933 សពមានសភាពហើមនិងធុំក្លិន ជាមួយស្នាមបែកផ្ទៃខាងមុខជាច្រើនកន្លែង។

តាមការអះអាងពីសមត្ថកិច្ច បានឲ្យដឹងថា សពនេះ បានស្លាប់ប្រហែល ២ ទៅ ៣ ថ្ងៃមកហើយ ដោយម៉ូតូខូចខាតមួយកំណាត់មុខ និងមានដើមឈើដាច់រលាត់ នៅក្បែរនោះផងដែរ។

ករណីនេះ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះ ជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង។ បច្ចុប្បន្នសព ត្រូវបានយកទៅតម្កល់នៅវត្តគូលែន ដើម្បីរង់ចាំសាច់ញាតិ មកទទួលទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់