ព័ត៌មានជាតិ

សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន យកពេលទំនេរទៅលែងកីទ្បាដើម្បីសុខភាព!

សៀមរាប: អនុវត្តន៍តាមការណែនាំ របស់គណ:បញ្ជាការឯកភាពខេត្តសៀមរាប ដែលមានលោក ទៀ សីហា ជាប្រធាន ស្តីអំពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងមូលដ្ឋាន នឹងដោយមានការក្រើនរំឮកពីលោក ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៩និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក និងផ្នែកប្រឆាំងគ្រឿងញៀន ក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចបន្ទប់ជួល ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។

ប្រភពពីលោកវរសេនីយ៍ត្រី ចែម ចំណាន អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងកិច្ចសហប្រត្តិបត្តការណ៍នេះ ក្រុមការងារបាន ធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួនម្នាក់ឈ្មោះ គីម សុគុណ ភេទប្រុស ឆ្នាំកំណើត២០០៣ មុខរបរ គ្មាន ទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប (រក្សាទុក និងប្រើប្រាស់មានសារធាតុញៀនក្នុងខ្លួន) ។

+វត្ថុតាងដកហូត
-ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០១កញ្ចប់ ស្មើនឹងទម្ងន់ ០.៤ក្រាម(ទាំងសំបក)
-ទូរស័ព្ទដៃចំនួន០១គ្រឿង។

ជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់