ព័ត៌មានជាតិ

ខឹងបងថ្លៃផឹកស៊ីស្រវឹង រករឿងក្នុងគ្រួសារ ទាញបានមេសោវ៉ៃសន្លប់ស្តូក

ភ្នំពេញ: ផឹកស៊ីស្រវឹងរករឿងក្នុងគ្រួសារ ផ្អើលសមត្ថកិច្ច ចុះទៅសម្របសម្រួលម្តងរួចហើយ ដោយនៅពេលយប់ស្ងាប់ស្ងាត់ ចូលដេកបាត់រៀងខ្លួន លុះព្រឹកឡើងប្អូនថ្លៃ មិនដឹងរឿងគេសម្រួលចប់ ចូលដល់ផ្ទះទាញបានមេសោ វាយប្រ៉ាវលើបងថ្លៃ បណ្តាលឲ្យរងរបួសធ្ងន់ សន្លប់ស្តូក កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ភាគីបងថ្លៃរងគ្រោះ ឈ្មោះ ធីម សៀងហ៊ីម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ គ្មាន រស់នៅផ្ទះកើតហេតុ ។ ចំណែកប្អូនថ្លៃឈ្មោះ ចិន វិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅផ្ទះកើតហេតុ ។

តាមប្រភពពីក្រុមគ្រួសារ បានឲ្យដឹងថា មុនកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះ ត្រូវជាបងថ្លៃ ផឹកស៊ីស្រវឹង រករឿងក្នុងគ្រួសារ តែមិនដល់ថ្នាក់ប្រើកម្លាំងបាយនោះទេ គ្រាន់តែពាក្យសម្តី ហើយគ្រាដែលជនរងគ្រោះ មានជម្លោះក្នុងគ្រួសារ ប្រពន្ធប្អូនថ្លៃខឹង ក៏មិនមាត់ បានចាកចេញពីផ្ទះបាត់ ប៉ូលិសចុះទៅអន្តរាគមន៍ សម្របសម្រួល រវាងប្តីប្រពន្ធ ស្ងាត់ចូលដេករៀងខ្លួនបាត់ ស្រាប់តែដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី០៧ ប្អូនថ្លៃវិលមកផ្ទះវិញ ឃើញទ្វារបើក ក៏ទាញបានមេសោវាយប្រ៉ាវ លើបងថ្លៃ បណ្តាលឲ្យរងរបួសធ្ងន់សន្លប់ស្តូក ផ្អើលឆោឡោ សារជាថ្មី សែងជនរងគ្រោះ ទៅពេទ្យឯកជន តែស្ថានភាពរបួស មិនហ៊ានទទួលមើល ទើបក្រុមគ្រួសារ ហៅរថយន្តសង្គ្រោះដឹក បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យព្រះកុសុមះ រីឯ ប្អូនថ្លៃត្រូវបានប៉ូលិសហៅទៅសាកសួរនៅប៉ុស្តិ៍ ៕

មតិយោបល់