ព័ត៌មានជាតិ

ស្រ្តីវ័យចំណាស់ម្នាក់ ចុះទឹករាវលៀស មិនគួរណាជួបរឿងចឹងសោះ…

ព្រៃវែង: នៅវេលាម៉ោង ១និង៥២នាទីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ មានករណីចុះទឹករាវលៀស ក្នុងទន្លេតូចមុខផ្ទះ បណ្ដាលឲ្យលង់ស្លាប់ ស្ថិតត្រង់ចំណុចភូមិតាង៉កទន្លេ ឃុំព្នៅទី២ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ ហ៊ល រិន អាយុ ៥៣ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់