មានការសង្ស័យ រថយន្តស៊េរីទំនើប ចតចោលក្នុងភោជនីយដ្ឋានចាស្មីនជាច្រើនថ្ងៃ មិនឃើញម្ចាស់មកយក

ភ្នំពេញៈ រថយន្តស៊េរីទំនើបមួយគ្រឿង ត្រូវបានប្រទះឃើញចតចោល៦ ទៅ៧ថ្ងៃមកហើយ មិនឃើញម្ចាស់មកយក ទើបសន្តិសុខប្តឹងអាវុធហត្ថ មកចុះត្រួតពិនិត្យ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភោជនីយដ្ឋានចាស្មីន ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តខាងលើ ម៉ាកMAZDA ពណ៌ខ្មៅ ពាក់ស្លាកលេខចង្កូតស្តាំ PP 0726 ក្រោយទទួលបានដំណឹង ត្រូវសមត្ថកិច្ច យកមករក្សាទុកនៅបញ្ជាការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំម្ចាស់មកយកវិញ ជៀសវាងពាក់ព័ន្ធករណីផ្សេង៕

មតិយោបល់