ព័ត៌មានជាតិ

ជនជាតិបរទេសម្នាក់ប្រើថ្នាំហួសកំរិតដេកស្លាប់ក្នុងសណ្ឋាគារSELVER SMITHនៅក្រុងសៀមរាប

សៀមរាប:​ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហារផ្ទៃ បានឲ្យដឹងថា ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង១និង០០នាទី មានករណីជនបរទេសស្លាប់ ស្ថិតនៅត្រង់ចំណុចក្នុងសណ្ថាគារSELVER SMITH បន្ទប់លេខ206 ជាន់ទី1 ក្រុមទី8 ភូមិវត្តដំណាក់ សង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀមរាប ។
តាមការបញ្ចាក់ប្រាប់ពីសមត្តកិច្ចជំនាញឲ្យដឹងថា៖ សពជនរងគ្រោះឈ្មោះ NERDRERKRISTOFFR ភេទប្រុស ឆ្នាំកំណើត១៩៩១ មុខរបរជាភ្ញៀវទេសចរណ៍ជនជាតិ ណរវេ កាន់លិខិតឆ្លងដែនលេខ33607914 បានចូលតាមច្រកទ្វាប្រលានយន្ថហោះខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ហើយមកស្នាក់នៅក្នុងសណ្ថាគារ ភូមិ-សង្កាត់ កើហេតុខាងលើ។
បន្ទាប់ពីពិនិត្យកន្លែងកើតហេតុ រួចមក កម្លាំងជំនាញក៏ធ្វើការសាកសួរបំភ្លឺបន្ថែមពីអ្នករៀបចំបន្ទប់ បានឲ្យដឹងថា នៅវេលាម៉ោង១និង០០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ បានចូលរៀបចំបន្ទប់ ហើយក៏ធំក្លិនស្អុយហើយបានរាយការណ៍ឲ្យប៉ូលិសចុះមកពិនិត្យ ។
ក្រោយការពិនិត្យ និងស្រាវជ្រាវរបស់សមត្ថកិច្ច ជំនាញ និងលោក វេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារ ប្រើប្រាស់ថ្នាំលេបដេកលក់ហួសកម្រិត។
ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យខ្មែរសូវៀត(ពេទ្យរុស្សី)ភ្នំពេញតាមសំណើររបស់ស្ថានទូតដើម្បីរងចាំក្រុមគ្រួសារមកទទួលយក៕

 

មតិយោបល់