ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅស្រុកសូទ្រនិគមសរុបជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

សៀមរាប: ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥ និង០០នាទី មានករណីអគ្គិភ័យឆេះផ្ទះ ប្រជាពលរដ្ឋនៅចំណុចភូមិគោរលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោក ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគម បានបញ្ជាក់ប្រាប់ឲ្យដឹងថាករណីឆេះផ្ទះប្រជាពលរដ្ឋ ឈ្មោះ ឈុំ ឈឿន ភេទប្រុស អាយុ45ឆ្នាំ និងប្រពន្ធឈ្មោះ ទឹម ភាព អាយុ41ឆ្នាំ រស់នៅភូមិកើតហេតុខាលើ ផ្ទះដែលឆេះមាន ទំហំទទឹង6m បណ្តោយ8m ប្រ៉ក់ស័ង្កសី ជញ្ជាំងស័ង្កសី ក្រាលក្ដារ បណ្តាលឲ្យឆេះទាំងស្រុង និងទ្រព្យសម្បត្តិមួយចំនួនទៀត ដូចជា គ្រែ2 ទូរទស្សន៍1 គ្រឿង ម៉ាស៊ីនបាកខោអាវ 1គ្រឿង ម៉ាស៊ីនកិនស្រូវ 1គ្រឿង ម៉ាស៊ីនបាញ់ថ្នាំ7គ្រឿង ទូឈើដាក់ខោអាវ 2 ខោអាវ ឯកសារ សៀវភៅគ្រួសារ សំបុត្រកំណើត ប្លង់ដី អត្តសញ្ញាបណ្ណ័ និងសម្ភារ:ប្រើប្រាស់មួយចំនួន ដែលសរុបជាទឹកប្រាក់ប្រហែល ចំនួន11500 ដុល្លារ ។

លោកបានបន្តទៀតថា តាមការសនិដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថាករណីនេះគឺបណ្តាលមកពី អុចធូបមូសទុកចោលក្នុងបន្ទប់តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ក្នុងនោះដែរសមត្ថកិច្ចក៏បានជួយអន្តរាគមន៍ពន្លត់មិនឲ្យរាលដាលដល់កន្លែងផ្សេង ដោយប្រើប្រាស់រថយន្តពន្លត់របស់អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១រថយន្តផងដែរ ៕

 

 

 

មតិយោបល់