ព័ត៌មានជាតិ

ភ្លៀងលាយរន្ទះបណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗនៅ ស្រុកលំផាត់

រតនគិរី: ករណីគ្រោះធម្មតជាតិដោយរន្ទះបាញ់បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់បង្កឲ្យមានការភ្ញាកើផ្អើលកាលពីវេលាម៉ោង៤និង០០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះលូ បូ ស្ថិតក្នុងភូមិអុល(ធំ) ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។
ជនរងគ្រោះស្លាប់ឈ្មោះ ហន ដឹន ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ ក្មេងរងគ្រោះបានដើរលេងក្នុងភូមិ ពេលមេឃភ្លៀងខ្យល់រន្ទះបានចូលជ្រកក្រោមផ្ទះឈ្មោះលូ បូ ពេលនោះរន្ទះបានបាញ់អង្តែនទូរទស្ស ឆ្លងតាមសរសរផ្ទះ ប៉ះចំក្មេងរងគ្រោះបណ្តាលឲ្យស្លាប់តែម្តង។ និងបណ្ដាលឲ្យខូចខាត បាត់បង់សម្ភារ:រួមមាន ៖
អង្គែនទូរទស្ស ១គ្រឿង បែកសរសរផ្ទះចំនួន៥ ។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍ឃុំបាតាង បានចុះពិនិត្យកន្លែងកើតហេតុ និងធ្វើការប្រគល់សពជូនឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់