ខេត្តព្រៃវែង ៖ស្លាករំលឹកខួបថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅក្នុងភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង បានរលុបពណ៌ មើលរូបសម្តេចទាំងបីលែងឃើញហើយ ។មិនមានអាជ្ញាធរស្រុកពាមរក៍ ឬក៏អាជ្ញាធរឃុំចុះទៅពិនិត្យមើល ឬក៏យកមកធ្វើឡើងវិញ ដើម្បីអោយឃើញរូបសម្តេចទាំងបី អោយបានច្បាស់។ ប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើបានធ្វើការរិះគន់យ៉ាងចាស់ដៃទៅនឹងអាជ្ញាធរស្រុកពាមរក៍ ពិសេសគឺលោកអភិបាលស្រុកតែម្តង តាំងពីលោកមកកាន់តំណែងជាអភិបាល ស្រុកពាមរក៍ មិនដែលឃើញលោកចុះពិនិត្យមើលការខុសត្រូវក្នុងដែនដីដែលលោកគ្រប់គ្រង ឬក៏ចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះទេ ។…
មតិយោបល់