ព័ត៌មានជាតិ

Messi ចង់​ដោះស្រាយ​រឿង​ពន្ធ​

​មេធាវី របស់​កីឡាករ Messi បាន​ចូលខ្លួន​ជា​លើកដំបូង ធ្វើការ​ទំនាក់ទំនង​ជា​មួយ​នឹង​ព្រះរាជអាជ្ញា នៅ តុលាការ Gava ក្នុង​ទីក្រុង Bacelona ។​
​គោលបំណង​ឈានដល់​ការយល់ព្រម នៃ​ការចំណាយ ចំនួន​ទឹកប្រាក់ ដែល​ពាក់ព័ន្ធ នឹង​ពន្ធ (​ក្លែងបន្លំ​)​កាលពី​ឆ្នាំ ២០០៧ និង ២០០៩ ជាមួយ​នឹង​ចំនួន​ទឹកប្រាក់ 4.2 លាន​អឺរ៉ូ ។​

​ក្នុ្ងករណី​ដែល​កិច្ចព្រមព្រៀង​ខាងលើ ឈាន​ដល់​ការសម្រេច​នោះ កីឡាករ Lionel Messi នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់ ពី ៥ ទៅ ៩ លាន​អឺរ៉ូ សម្រាប់​ការកាត់ទោស​។​
​បើទោះបីជា​ព័ត៌មាន​អំពី​កិច្ចព្រមព្រៀង នេះ​ឈាន​ដល់​ការយល់ព្រម ឬ​មិន​យល់ព្រម​នោះ កីឡាករ​សញ្ជាតិ​អា​ហ្សង់​ទីន​រូបនេះ និង​ឪពុក Jorge Horacio Messi នឹង​លេចមុខ​នៅលើ​ទីលាន​កាត់ក្តី នៅ​ថ្ងៃ​ទី ១៧ ខែ កញ្ញា ទៅ​នឹង​ការចោទប្រកាន់ ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​ពន្ធ នៅ​ឆ្នាំ ២០០៧ ​និង ២០០៩ ។​

​ក្នុងករណី​នេះ​ដែរ អាជ្ញាធ​រអេ​ស្ប៉ាញ បាន​ធ្វើ​ការស៊ើបអង្កេត លើ​ការចោទប្រកាន់​លើ​កីឡាករ Messi និង​ឪពុក​របស់​គាត់​លើ​ករណី​ក្លែងបន្លំ​ពន្ធ នេះ​បើ​តាម​សម្តី​របស់​ឪពុក​របស់ Messi បាន​ប្រាប់​ដល់ Belize នៅក្នុង​ប្រទេស​។​ឪពុក​របស់​កីឡាករ​រូពនេះ​បាន​បន្ត​ឲ្យដឹងថា កីឡាករ Messi បាន​ច្រានចោល ការចោទប្រកាន់ ពោល​គឺ​លោក​បាន​បំពេញ​កាតព្វកិច្ច​ទាំងអស់​លើ​ការបង់ពន្ធ​៕
https://i1272.photobucket.com/albums/y389/domneng/Decore/Messi2_zps545aba6e.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Messi1_zps4730a65c.jpg
ទស្សនា​ វីដេអូ​ឃ្លិប​ Messi បង្ហាញទម្រង់លេងលើទីលាន​ ៖

មតិយោបល់