ព័ត៌មានជាតិ

សិស្សសាលាអនុវិទ្យាល័យស្រែក្រសាំងជាច្រើននាក់ ដួលសន្លប់ មិនដឹងមូលហេតុ

ស្ទឹងត្រែង: (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង ៦ និង៤០នាទីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ មានករណីសិស្សសាលាអនុវិទ្យាល័យស្រែក្រសាំងចំនួន ៧នាក់ ដួលសន្លប់ជាបន្តបន្ទាប់ អំទ្បុងពេលគោរពទង់ជាតិ។

ជនរងគ្រោះខាងលើឈ្មោះ៖
– ទ្បេង សម្រស់ (ស្រី)
– ទ្បេង ថាវី (ស្រី)
– សៀម (ស្រី)
– ពេជ្រ (ស្រី)
– សាវ៉ាន់ (ស្រី)
– សូរិយា (ស្រី)

ភ្លាមៗនោះ ត្រូវបានលោកគ្រូអ្នកគ្រូ បញ្ជូនចូលមណ្ឌលសុខភាពស្រែក្រសាំងផងដែរ ។ មូលហេតុ៖ នៅមិនទាន់ដឹងនោះទេ៕

មតិយោបល់