ព័ត៌មានជាតិ

សិស្សសាលាក្មេងទំនើងចំនួន៥នាក់ សរុប២ក្រុម បើកឆាកប្រយុទ្ធស៊ីសាច់ហុតឈាមគ្នា ចុងក្រោយជាប់ខ្នោះទាំងអស់

កោះកុងៈ នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១០ នៅចំណុចភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក មានករណីហិង្សាដោយចេតនាកើតឡើង(១ករណី)បង្កឡើងដោយក្មេងទំនើងចំនួន២ក្រុម បណ្ដាលឲ្យរបួសទាំងសងខាង។

ក្នុងនោះដែរ ក្រុមទី១ មានគ្នាចំនួន២នាក់៖
១.ឈ្មោះ ហន​ យីង ភេទប្រុស អាយុ២០ឆ្នាំ (សិស្ស)
២.ឈ្មោះ អ៊ុក​ ឆេង ភេទប្រុស អាយុ២១ឆ្នាំ (ជនល្មើស យកសោម៉ូតូចាក់ទៅលើឈ្មោះ រៀន មុន្នីមករា)

និងក្រុមទី២ មានគ្នា៣នាក់
១.ឈ្មោះ រៀន មុន្នីមករា ភេទប្រុស អាយុ១៥ឆ្នាំ (សិស្ស) រងរបួសខ្នង០៤កន្លែង
២.ឈ្មោះ ចាង សុជាតិ​ ភេទប្រុស អាយុ១៤ឆ្នាំ (សិស្ស) របួសបែកបបូរមាត់
៣.ឈ្មោះ អឿន សុជាតិ ភេទប្រុស អាយុ១៥ឆ្នាំ (កម្មករ)

ចំណែកមូលហេតុបណ្តាលមកពីទំនាស់ពាក្យសម្ដី។

មតិយោបល់