ព័ត៌មានជាតិ

Update៖ ដឹងការពិតហើយ ករណីឃាតកម្មបាញ់សម្លាប់គ្រូបង្រៀន! អ្នកចូលចិត្តញ៉ែគ្នា តាម Facebook យ័ត្នទៅ

កំពង់ស្ពឺ: ករណីខ្មាន់កាំភ្លើង បាញ់ប្រហារផ្ដាច់ជីវិតគ្រូកីទ្បាម្នាក់ ឲ្យក្ស័យភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្រោយសមត្ថកិច្ច ឃាត់ខ្លួន និងសួរនាំជនដៃដល់ ពេលនេះ ដឹងការពិតហើយ។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ មានករណីបាញ់សម្លាប់បុរសម្នាក់ នៅសាលាតាំងរបង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ រាសី អាយុ៣០ឆ្នាំ មានស្រុកកំណើតខេត្តបន្ទាយមានជ័យ ជនរងគ្រោះឈ្មោះ តូច វាសនា មុខរបរជាគ្រូកីឡា។

មូលហេតុ៖ ដោយសារជនដៃដល់ខឹង ជនរងគ្រោះ ញ៉ែប្រពន្ធខ្លួនតាម Facebook ទើបកើតជាកំហឹង ឈានដល់ការប្រព្រឹត្តបទល្មើសបែបនេះ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការតាមនិតិវិធី៕

មតិយោបល់