មណ្ឌលគិរីៈ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ ក្រុមហ៊ុន អែម សុម៉ាលី ដែលបានដេញថ្លៃបាន គម្រោងសេវាអនាម័យ បរិស្ថាន សំរាម របស់ក្រុង សែនមនោរម្យ ឆ្នាំ២០១៦ ចាប់ផ្តើមសម្អាតហើយ គឺសំរាមដែល នៅពាសកាល តាមទីសាធារណៈ រមណីយដ្ឋាន តាមដងផ្លូវទាំងអស់ក្នុងក្រុង ។
ដូចនេះអាជ្ញាធរក្រុង ក៏ដូចខាងសាលាក្រុង សែនមនោរម្យ សុំអំពាវនាវដល់ គ្រប់កន្លែងដែល ប្រកបមុខរបរអាជីវកម្ម ក៏ដូចជាបងប្អូនគ្រប់គេហដ្ថាន ឲ្យសហការគ្នា ដើម្បីចូលរួម ទាំងអស់គ្នា ប្រកួតប្រជែង ទីក្រុងស្អាត (រម ណីយដ្ឋានស្អាត សេវាកម្មល្អ) សូមឲ្យមានការចូលរួមពី លោក លោកស្រី បងប្អូនទាំងអស់ ជួយថែរក្សាបរិស្ថាន និងសុំកុំចោលសំរាម ពាសវាលកាលទៀត៕
មតិយោបល់