កណ្តាលៈ កាលពីវេលាម៉ោង៩និង២០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ មានករណីផ្ទុះកំប៉ុងហ្គាស នៅកន្លែងលក់ស៊ុបមួយមានយីហោ ១០៦ ស្ថិតនៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល បណ្តាលអោយមនុស្ស៤នាក់ រងរបួស ។
របាយការណ៍ពីសមត្ថកិច្ច ដែលទេីបចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នេះ បង្ហាញថា ជនរងគ្រោះ៤នាក់ មាន ឈ្មោះ ចាន់ សុខឡេង ភេទស្រី អាយុ៣៦ឆ្នាំ ឈ្មោះអន កញ្ញា ភេទស្រី អាយុ៨ឆ្នាំ ឈ្មោះ អឿន នាត ភេទស្រី អាយុ៣៨ឆ្នាំ និង ឈ្មោះចេង គន្ធា ភេទស្រី អាយុ២៦ឆ្នាំ ។
ចំណែក ម្ចាស់ហាងលក់ស៊ុប យីហោ ១០៦ មានឈ្មោះឡាត់ ម៉ៅ ភេទស្រី អាយុ៤៨ឆ្នាំ ។
សមត្ថកិច្ច បន្តថា ក្រុមជនរងគ្រោះមានគ្នាប្រមាណ១១នាក់រស់នៅភូមិជាមួយគ្នាបានមកហូបស៊ុប យីហោ១០៦ ខណៈកំពុងអង្គុយហូបស៊ុបស្រាប់តែផ្ទុះកំប៉ុងហ្គាស់បណ្តាលឲ្យ ត្រូវរងរបួសស្នាម ខ្លួន ជើង ដៃ មុខ ជនរងគ្រោះ៤នាក់ ។
បន្ទាប់មកក្រុមគ្រួសារជនរងគ្រោះ បានបញ្ជូនជនរងគ្រោះទាំង៤នាក់មកមន្ទីរពេទ្យបង្អែកស្រុកពារាំងខេត្តព្រៃវែងដើម្បីព្យាលបាលរបួស ៕
មតិយោបល់