ភ្នំពេញៈ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០និង០០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង នៃអធិការដ្ឋាននគរបាល
ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប្រើអំពើហិង្សា និងដើរឆក់យកទូរសព្ទ័ដៃ នៅចំណុចលើផ្លូវលេខ៥១ កែងផ្លូវលេខ២២២ ភូមិទី០៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សុខ បារាំង ភេទប្រុស អាយុ ២៨ឆ្នាំជនជាតិខ្មែរ ទីលំនៅ និងមុខរបរមិនពិតប្រាកដ ។ ជនរងគ្រោះឈ្មោះ ចែម កញ្ញា ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៤២ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន
មុខរបរនិស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
វត្ថុតាងចាប់យកបាន៖ ទូរសព័្ទដៃ១គ្រឿង ម៉ាក iphone6 ពណ៌មាស មានស៊ីមលេខ 089 790 042 (បានប្រគល់ជូនជនរងគ្រោះវិញ)។
ដំណើររឿងហេតុ៖ មុនពេលកើតហេតុជនរងគ្រោះ បានឈរចាំបងស្រីចូលទិញផ្សិត មុខហាងម្ហូបបួសផ្ទះលេខ១៥៧៧ ផ្លូវ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ហើយបានយកទូរស័ព្ទដៃមកចុចលេង ស្រាប់តែមានជនសង្ស័យឈ្មោះ សុខ បារាំង ដើរមកតាមបណ្តោយផ្លូវ២២២ ពីទិសខាងលិចមកឆក់យកទូរស័ព្ទពីដៃ បានសម្រេច ហើយរត់គេចខ្លួនទៅទិសខាងត្បូង ពេលនោះជនរងគ្រោះ ក៏បានស្រែកឆោឡោ រត់ដេញតាមពីក្រោយ ភ្លាមៗនោះ កម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង
ដែលកំពុងល្បាតឃើញជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងទូរស័ព្ទដៃ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំងតែម្តង។
ក្រោយឃាត់ខ្លួនកម្លាំងខណ្ឌ ប៉ុស្តិ៍កំពុងប្រើប្រាស់វិធានការជំនាញ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
បញ្ជាក់៖ ជនសង្ស័យ ធ្លាប់ប្រើប្រាស់គ្រឿងញៀន៕
មតិយោបល់