ព័ត៌មានជាតិ

បុគ្គលិកកាស៊ីណូក្រោមរីសត ត្រូវចោរលួចម៉ូតូ

កណ្ដាលៈ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួច (ម៉ូតូ)
ដែលប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទី នៅចំណុចកាស៊ីណូក្រោនរីសត ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះ ផុន អេង ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ ជាបុគ្គលិកក្នុងកាស៊ីណូក្រោមរីសត ។ ជនសង្ស័យឈ្មោះ សាំ មាន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកញយ ឃុំខ្សែ២ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មុខរបរ ជាងសំណង់ (ឃាត់ខ្លួន)។

សម្ភារៈបាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA-6559 លេខតួនិងលេខម៉ាស៊ីន 9329187 ។

ដំណើររឿង៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលម៉ោង ៦និង០០នាទី ជនរងគ្រោះ បានយកម៉ូតូចតទុក នៅក្នុងទីធ្លាកាស៊ីណូ ដោយបានចាក់សោត្រឹមត្រូវ ។ លុះនៅវេលាកើតហេតុខាងលើ ជនរងគ្រោះ បានចេញមកមើលម៉ូតូ ស្រាប់តែបាត់ពុំឃើញ ក៏ផ្អើលឆោទ្បោ ទៅប្រាប់សន្តិសុខនៅក្នុងកាស៊ីណូ ឲ្យជួយឆែកកាម៉េរ៉ាសុវត្ថិភាព ។
ក្រោយពេលសន្តិសុខបានពិនិត្យមើល ក្នុងកាម៉េរ៉ាសុវត្ថិភាព ពេលនោះក៏បានឃើញមនុស្សប្រុសម្នាក់ ដែលមានពណ៌សម្បុរ ភិនភាគ អាយុប្រហាក់ប្រហែល និងជនសង្ស័យខាងលើនេះណាស់ ។

លុះស្អែកឡើងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ទើបជនរងគ្រោះ មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន រហូតមកដល់ល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ សន្តិសុខដែលបានពិនិត្យកាម៉េរ៉ាសុវត្ថិភាព នៅក្នុងកាស៊ីណូនោះ ឃើញជនសង្ស័យខាងលើ ក៏រាយការណ៍ជូននគរបាលប៉ុស្តិ៍សំពៅពូនតែម្ដង។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ និងជំនាញស្រុក បានចុះទៅឃាត់ខ្លួនជនសង្ស័យ យកទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់