ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Sony រក​ចំណូល​បាន​ជាង $១៥​លាន​ដុល្លារ ពី​រឿង The Interview

​ក្រុមហ៊ុន Sony Pictures បាន​សម្រេចចិត្ត​ដាក់​បញ្ចាំង​រឿង The Interview នៅ​ថ្ងៃ​បុណ្យ​ណូអែល បន្ទាប់ពី​មាន​ការគាំទ្រ​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ាក់ អូ​បា​ម៉ា ខណៈ​ដែល​ក្រុម Hacker គំរាម​មិន​ឲ្យ​ដាក់បញ្ចាំង​។ ដោយឡែក​នៅ​ថ្ងៃនេះ Sony បាន​និយាយថា ចាប់តាំងពី​ថ្ងៃ​ដាក់​បញ្ចាំង​រហូតមកដល់​ពេលនេះ រឿង The Interview ប្រមូល​បាន​លុយ​ជាង ១៥​លាន​ដុល្លារ​អាមេរិក​។​
​ក្រុមហ៊ុន Sony បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា ប្រាក់​ចំណូល​ពី​រឿង The Interview បាន​ជាង ១៥​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ​បាន​មក​ពី​ការ​ដាក់​បញ្ចាំង​តាម​រោងកុន និង​លក់​តាម​អន​ឡាញ​។ ក្រោយ​ពី​ដាក់​បញ្ចាំង​បាន​មួយ​ថ្ងៃ Sony បញ្ជាក់ថា រក​បាន​ប្រាក់​ចំណូល ១​លាន​ដុល្លារ​អាមេរិក ហើយ​គិត​មកដល់ពេលនេះ​គឺ​មាន​រយៈពេល ៥​ថ្ងៃ ពោល​គឺ Sony ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​ពី​ការ​ដាក់​បញ្ចាំង​រឿង The Interview៕​

The Interview

មតិយោបល់